ព័ត៌មានជាតិ

បុរសម្នាក់ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការ ជាន់មីនតោនផ្ទុះដាច់ជើង នៅស្រុករតនមណ្ឌល

បាត់ដំបង: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៥នាទី មានករណីផ្ទុះមីនតោន ត្រង់ចំណុចក្រុមទី៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ប៉ាត់ រិត ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកត្រាក់ទ័ររបស់ខ្លួនម៉ាក ហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចម្ការស្វាយទំហំ ២ហិចតាឲ្យឈ្មោះ លុយ គឹមស៊ ភេទប្រុស អាយុ ៦៥ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចង់ស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្នាក់នៅធ្វើចម្ការនៅចំណុចកើតហេតុខាងលើ បណ្ដាលឲ្យផ្ទុះមីនតោនរងរបួសធ្ងន់ដាច់ជើងខាងឆ្វេង ក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកត្រាក់ទ័រខូចខាតទាំងស្រុង៕

មតិយោបល់