ព័ត៌មានជាតិ

Update៖ ដំណឹងស្វែងរកសាច់ញាតិ បុរសម្នាក់ដេកស្លាប់ក្រោមដើមក្រខុប នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីដែលភ្ញាក់ផ្អើលទាំងថ្ងៃបន្ទាប់ពីបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងរោងក្រោមដើមក្រខុប កាលពីវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ទីតាំងស្ថិតនៅដីវាល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពខាងលើ មិនមានអ្នកណាស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល ៤០ឆ្នាំ ស្លៀកខោជើងវែង ពាក់អាវយឺតដៃខ្លី ។

បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះមើយរួចទើបរាយការណ៍បន្ត ទៅជំនាញចក្ខុកោសល្យវិច្ច័យចុះពិនិត្យជាក់ស្តែង៕

មតិយោបល់