ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រទះឃើញបុរសម្នាក់ ស្លាប់អង្គុយ នៅមុខផ្សារអ្នកលឿង

ព្រៃវែងៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានករណីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ បានស្លាប់អង្គុយ នៅមុខផ្សារអ្នកលឿងត្រើយខាងកើត បង្កការភ្ញាក់ផ្អើល ស្ថិតនៅក្នុងភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង​ ។

ភិនភាគសាកសពជនរងគ្រោះខាងលើ មានមាឌធំ សម្បុរខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌ខៀវ លាយស គ្មានស្លៀកខោ អាយុប្រហែល៣៨ឆ្នាំ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយបន្ត ៕

មតិយោបល់