កំពង់ស្ពឺៈ ទីបំផុតជនល្មើសការសម្លាប់ជនរងគ្រោះដើម្បីបំបិតមាត់ក្នុងការខ្ចីលុយ ១២,០០០$ទិញម៉ូតូ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការដឹកនាំពីលោក ង៉េង ជួ ប្រធាននាយកដ្ឋានន.បព្រហ្មទណ្ឌ លោក ជាវ វិបុល អនុប្រធាន លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ
លោកស្នងការរង សោម បូរ៉ា និងមានការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខូវ លីហាក់ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ជុំ ចន្ធូ ភេទស្រី អាយុ ២៤ឆ្នាំ ក្រោយពេលប្តីស្លាប់ បានពឹងពាក់ជនសង្ស័យឲ្យជួយលក់រថយន្តបែនបានក្នុងតម្លៃ ១៩,០០០$ ហើយជនសង្ស័យបានយក ១២,០០០$ទិញម៉ូតូ ១គ្រឿង ដោយចង់បំបិត
មាត់ ។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទបបួលជនរងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិអន្លង់ស្នោ ហើយវាយសម្លាប់យកខ្សែចងកបំភ័ណ្ឌសមត្ថកិច្ច ព្រមទាំងយកម៉ូតូ និងគ្រឿងអលង្ការគេចខ្លួន៕
មតិយោបល់