ព័ត៌មានជាតិ

រថយន្តដឹកជ្រូក បើកជ្រុលចង្កូតបុកផ្ទះពលរដ្ឋ បណ្តាលឲ្យម្ចាស់ភ័យគាំងបេះដូងរហូតដល់ស្លាប់

កណ្តាល: នៅថ្ងៃពុធ ០៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៤និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកជ្រូក បើកជ្រុលចង្កូតបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្រ្តីម្ចាស់ផ្ទះម្នាក់ភ័យគាំងបេះដូងរហូតដល់ស្លាប់ នៅលើផ្លូវលេខ១១៦A ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហតុខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក់ ហានដាយ ប្រភេទតទ្រុងដឹកជ្រូក ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A.2159 បើកបរដោយដោយ ជនមិនស្គាល់អត្តសញ្ញាណ (បានរត់គេចពីកន្លែងកើតហេតុ) រួមដំណើរជាមួយព្រូឡានទី១-ឈ្មោះ ឆេង ឆាយលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ សែនភាស ឃុំ ទ្រា ស្រុកសំរោង ខេត្តតាកែវ មុខរបរកម្មករលើកជ្រូក ទី២-ឈ្មោះ ឃុន បូរ៉ា ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការមើលកម្មករលើកជ្រូក ទី-៣ ឈ្មោះ សៀម សារិទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកជ្រូក អ្នកទី២និងទី៣ មានទីលំនៅភូមិកោះធំខ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ បើកបរទិសដៅ ពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យម្ចាស់ផ្ទះឈ្មោះ ជា អៀក ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ភ័យរហូតគាំងបេះដូងស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើកំណត់ហតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ហើយសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់