ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ២គ្រឿង ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ សំណាងអ្នកបើកបរម៉ូតូគេចផុត គ្រាន់តែរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥៥នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក សណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3E-6019 បានធ្វើដំណើរពីលិចទៅកើតមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CT-1503 បានបើកឆ្លងផ្លូវទិសដៅពីត្បូងទៅជើង បានពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តខាងលើបុកផ្ទប់និងផ្លូវសំណាងម្ចាស់ម៉ូតូខ្ទាតចេញ បណ្តាលឲ្យរងការខូចខាតតែសម្ភារៈយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើធ្វើការវាស់យកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕
មតិយោបល់