ព័ត៌មានជាតិ

មនុស្សយ៉ាងហោច ២៧នាក់ស្លាប់ ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាល កូវីដ-១៩ នៅអ៉ីរ៉ាក់

 

(បាកដាដ)៖ មនុស្សយ៉ាងហោច២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងអគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះមន្ទីរពេទ្យមួយដែលទទួលព្យាបាល អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងបាកដាដ។

អគ្គិភ័យខាងលើបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ នៅពេលធុងអុកស៊ីសែនមួយចំនួនស្រាប់តែផ្ទុះបង្កជាអគ្គិភ័យឆាបឆេះ មន្ទីរពេទ្យអាល់ ខទីប (al-Khatib) ដែលទទួលព្យាបាលអ្នកជំងឺ COVID-19។ អគ្គិភ័យនេះត្រូវបានពន្លត់មិនឱ្យឆេះរាលដាល ហើយអាជ្ញាធរបានជួយសង្រ្គោះអ្នកជំងឺ និងបុគ្គលិកសុខាភិបាល៩០នាក់។ តែភ្លាមៗមូលហេតុ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត៕

Reuters៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

មតិយោបល់