ព័ត៌មានជាតិ

ទ្បានស្ទូច បាក់ដងសន្ទូច សង្កត់ស្លាប់មនុស្ស ៥នាក់ និងរបួស ៣នាក់ សុទ្ធតែស្រីៗទាំងអស់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគីទ្បូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីទ្បានស្ទូច បាក់ដងសន្ទូច បណ្ដាលឲ្យសង្កត់ស្លាប់មនុស្ស ៥នាក់ និងរបួស ៣នាក់ សុទ្ធតែស្រីៗទាំងអស់ (កំពុងអង្គុយលេខបៀរ)។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់