ភ្នំពេញៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី ជនរងគ្រោះមកពីធ្វើការបានចាក់សោម៉ូតូទុកនៅខាងមុខបន្ទប់ជួល ហើយបានចូលទៅដេកខាងក្នុងបន្ទប់។ លុះដល់ម៉ោងប្រហែល ១២និង៣០នាទី មានជនសង័្សយចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥
ពណ៌ខ្មៅ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដោយប្រើឧបករណ៍ដែកកាច់អក្សរT ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុ ស្របពេលដែលម្ចាស់ម៉ូតូភ្ញាក់ពីដេកក៏ស្រែកឆោឡោចោរៗៗ ពេលនោះកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលកំពុងល្បាតតាមផ្លូវ ក៏លឺហើយបានដេញតាមស្ទាក់ពីមុខចាប់ជនសង្ស័យបានម្នាក់ ហើយម្នាក់ទៀតបានគេចខ្លួនបាត់។
ក្រោយពីការសាកសួររួចជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង បានធ្វើការស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យដែលបានគេចខ្លួន នៅថ្ងៃទី២៤-០៨-២១ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យទី១ ឈ្មោះ ម៉ី ដាវង្ស ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ជនសង្ស័យទី២ ឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
សម្ភារៈដកហូត៖
-ម៉ូតូហុងដាសេ១២៥ របស់ជនរងគ្រោះ
-ស្លាកលេខម៉ូតូចំនួន០៥សន្លឹក និងគ្រឿងបន្លាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។
សូមប្រកាសរកម្ចាស់ម៉ូតូ Zoomer ពណ៌ក្រហម ដែលបានបាត់ សូមទាក់ទងអធិការដ្ឋានខណ្ឌកំបូល ផ្នែកនគរបាលយុតិ្តធម៌ ដើម្បីស្នើសុំខាងតុលាការយកទៅប្រើប្រាស់វិញ៕
មតិយោបល់