ព័ត៌មានជាតិ

បើករថយន្តចេញពីផ្ទះ មិនប្រយ័ត្នត្រូវ Range Rover បុកពេញទំហឹង បណ្ដាលខូចខាតសងខាងយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តមួយគ្រឿង ចេញពីផ្ទះមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងទៀត បើកបរដោយជនជាតិចិន បុកពេញទំហឹង បណ្ដាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញរថយន្តរ៉េងរ៉ូវើរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6388 បើកដោយជនជាតិចិន២នាក់ ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើត ស្រាប់តែមានរថយន្តនីសាន់ ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-3039 បើកដោយបុរសម្នាក់ ចេញពីផ្ទះពីត្បូងទៅត្បូងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងពីរគ្រឿង ដោយខ្ទេចមួយកំណាត់មុខដូចគ្នាយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកន្លែងកើតហេតុ ឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងរថយន្តរ៉េងរ៉ូវើរ ព្រមយករថយន្តរងគ្រោះ ទៅជួសជុលឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង៕

មតិយោបល់