ព័ត៌មានជាតិ

Honda ត្រូវ​អតិថិជន​របស់​ខ្លួន​ជាច្រើន​នាក់​ប្ដឹង​

CNN៖ ក្រុមហ៊ុន​ផលិត​រថយន្ត Honda Motor និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ Takata ត្រូវ​បាន​រង​នូវ​ការចោទប្រកាន់ បន្ទាប់ពី​រកឃើញ​ថា​ពោង​សុវត្ថិភាព​នៅក្នុង​រថយន្ត​អាច​ផ្ទុះ និង​ជះ​បំណែក​ទៅកាន់​អ្នក​ដែល​អង្គុយ​នៅក្នុង​រថយន្ត​បាន​។​
​យោងតាម​ពាក្យបណ្ដឹង​បានឲ្យដឹងថា ជាង​ពាក់កណ្ដាល​នៃ​ម្ចាស់​រថយន្ត ៥​លាន​គ្រឿង​ដែល​បាន​ប្រមូល​នោះ គឺ​មាន​បញ្ហា​ផ្នែក​ពោង​សុវត្ថិភាព ដោយ​វា​អាច​ផ្ទុះឡើង​ដោយ​ខ្លួនឯង ព្រមទាំង​ជះ​នូវ​បំណែក​ផ្សេងៗ​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកដំណើរ​នៅក្នុង​រថយន្ត​។​
​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​មកកាន់ Honda បាន​និយាយថា ពួកគេ​បាន​រង់ចាំ​ការផ្លាស់ប្ដូរ និង​ជួសជុល​ពី​ក្រុមហ៊ុន Honda អស់​រយៈពេល​ជាច្រើន​ខែ ប៉ុន្តែ​ចំណាត់ការ​មួយ​នេះ​ហាក់ដូចជា​ទៅមុខ ទើប​ពួកគេ​ដាក់​ពាក្យបណ្ដឹង​តែម្ដង​៕​
Honda Automotive

មតិយោបល់