ព័ត៌មានជាតិ

រន្ធត់ណាស់! ហ៊ីយ៉ាន់ដាយ បើកគេចរថយន្តទៅបុកមនុស្សស្លាប់ និងរបួស ២នាក់

ក្រចេះ: កាលពីវេលាម៉ោង ៩ និង ២០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ ៧៦ ( ស្នួល-កែវសីមា) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៣-៤៤ ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានករណីគ្រោះថ្នាក់
ចរាចរណ៍មួយកើតឡើង រវាងរថយន្ត បើកគេចរថយន្ត ទៅបុកមនុស្ស បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តម៉ាក ម៉ីស៊ុយប៊ីស៊ី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-4697 ដឹកជ័រកៅស៊ូ។ មកដល់ចំណុចកើតហេតុ រថយន្តបានខូច ទើបចតលើចិញ្ចើមផ្លូវ ដើម្បីរង់ចាំរថយន្តមួយគ្រឿងទៀត មកសាងទទួលយកជ័រកៅស៊ូបន្ត។ ដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 2A-3319 ជារថយន្តដែលមកសាងទទួលយកជរ័កៅស៊ូនោះ បានចតរថយន្តបញ្រ្ចាសទិស ដើម្បីទទួលសាងយកជ័រកៅស៊ូ (មានបើកភ្លើងរថយន្តចោល)
ក្នុងពេលនោះ ក៏មានរថយន្តម៉ាកវីហ្កូ ពណ៌ទឹកមាស គ្មានផ្លាកលេខ (អ្នកបើកបរ រត់គេចខ្លួនបាត់) ធ្វើដំណើរពីលិចឆ្ពោះទៅកើត ក្នុងល្បឿនលឿន បានគេចរថយន្តដែលចតបញ្រ្ចាសទិស ក៏រ៉េចង្កូតទៅបុកកម្មករ ដែលកំពុងឈរលើកជ័រកៅស៊ូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ និងជ្រុលទៅបុកផ្ទះឈើ ០១ខ្នង។

ជនរងគ្រោះទាំងពីរនាក់ខាងលើ មានឈ្មោះ៖
១.ឈ្មោះ នួន ពិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (បានស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌលសុខភាព)
២.ឈ្មោះ លាង វ៉ា ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិ ឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់ បានបញ្ជូនទៅ
មណ្ឌលសុខភាពគ្រញូងសែនជ័យ)។
៣.ខូចខាតផ្ទះឈើទំហំ ៧ម x ៩ម ប្រកស័ង្កសី

វត្ថុតាង៖ រថយន្តខូចខាតធ្ងន់ ០១គ្រឿង និង រថយន្តគ្មានការខូចខាត ០១គ្រឿង ដែលចតបញ្រ្ចាសទិស បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធី ៕

មតិយោបល់