ព័ត៌មានជាតិ

ក្មេងស្រីម្នាក់លង់ទឹកស្លាប់ បន្ទាប់ពីឪពុកម្តាយទៅធ្វើការនៅប្រទេសថៃផ្ញើរទុកជាមួយតាយាយ

បន្ទាយមានជ័យ: នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណី ក្មេងលង់ទឹកពាង ស្លាប់ សពឈ្មោះ ហឿន ស្រីនិច ភេទស្រី អាយុ ១ ឆ្នាំ រស់នៅភូមិចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ឪពុក ឈ្មោះ រ៉ែម សាយ អាយុ២៦ ឆ្នាំ ម្ដាយ ឈ្មោះ ឈឿន ហឿត អាយុ ២០ ឆ្នាំរស់នៅភូមិឃុំខាងលើ ។ ហើយឪពុក ម្ដាយសព បាន ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងពីរនាក់ ហើយបានទុកកូនឈ្មោះ ហឿន ស្រីនិច នៅជាមួយ យាយនិង តា ។
តា ឈ្មោះ ឃឹម ហឿន អាយុ ៦១ឆ្នាំ យាយ ឈ្មោះ ហុត ហឿត អាយុ៥៣ ឆ្នាំ រស់នៅភូមិឃុំខាងលើ។
យោងតាមការរៀបរាប់របស់យាយ ឈ្មោះ ហុត ហឿត គាត់បានឲ្យចៅរបស់រត់នៅក្បែរផ្ទះ ហើយគាត់ បានដើរមកអង្គុយលេងនៅក្រោយដើមអំពិលមុខផ្ទះ ពេលអង្គុយលេងបានមួយសន្ទុះស្រាប់តែបាត់ចៅ ហើយគាត់ដើររកអស់មួយសន្ទុះធំតែរកមិនឃើញ ពេលគាត់បានដើរទៅមើលពាងនៅក្បែរផ្ទះក៏ប្រទះឃើញចៅនៅក្នុងពាងមានទឹក ស្លាប់បាត់ទៅហើយ។

តាមការពិនិត្យលើខ្លួនសព មិនមានឃើញស្លាកស្នាមអ្វីទេ ហើយយើងបានសន្និដ្ឋានថាសពនេះពិតជាលង់ទឹកពាងស្លាប់ពិតប្រាកដមែន៕

 

 

មតិយោបល់