មណ្ឌលគិរីៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៧និង៣០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរារាំងសមត្ថកិច្ចពេលកំពុងចុះអនុត្តន៍ច្បាប់ចរាចរណ៍ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងអធិការដ្ឋាននគរបាលក្រុង (បែកកញ្ចក់) នៅចំណុចជិតរង្វង់មូលគោព្រៃ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនសង្ស័យខាងលើមានឈ្មោះ ឈាន ប៊ុនឆន ហៅជាងឆន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងសំណង់ មានស្រុកកំណើតភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ស្ថិតនៅក្នុងស្ថានភាពស្រវឹង)។
ករណីនេះកម្លាំងអធិដ្ឋាននគរបាលក្រុង កំពុងសួរនាំជនសង្ស័យខាងលើ និងការចាត់តាមនីតិវិធី៕
មតិយោបល់