ភ្នំពេញៈ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ដែលកាត់អារ.ក សម្លាប់ម្ដាយបង្កើតរបស់ខ្លួនកាលពីមិញនោះបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោង។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបានហើយ ពេលកំពុងរត់គេចខ្លួន ហើយជនដៃដល់បម្រុងធ្វើសកម្មភាពចង.កសម្លាប់ខ្លួនឯងតាមក្រោយ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលខណ្ឌពោធិ៍សែន និងកម្លាំងនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ ៣២ឆ្នាំ ជាមនុស្សសរសៃប្រសាទ។
សូមរំលឹកផងដែរថា ការឃាត់ខ្លួនជនដៃដល់នេះ ក្រោយអារ.ក សម្លាប់ម្ដាយបង្កើតរបស់ខ្លួន នៅវេលាម៉ោងប្រហែល ៧ព្រឹកមិញនេះ ស្ថិតក្នុងបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕





មតិយោបល់