ភ្នំពេញៈ លោក Shun Yanagisawa បាននឹងកំពុងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាយើងហើយ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តក្ដីសុបិន្តរបស់គាត់ទៀត ដោយធ្វើដំណើរពីផ្លូវជាតិលេខ១។
គួររំលឹកផងដែរថា ព្រោះតែចង់ឃើញអង្គរ នឹងចង់ស្គាល់កម្ពុជា បុរសជនជាតិជប៉ុនម្នាក់បានចំណាយ ពេលវេលាជាង១ឆ្នាំបានជិះកង់ចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើដំណើរឆ្លងកាត់ផ្លូវរាប់ម៉ឺន គីឡូម៉ែត្រនឹងកាត់តាមប្រទេសជាច្រើន ទើបមកដល់ប្រទេសកម្ពុជាយើងតាមច្រកអន្តរជាតិប៉ោយប៉ែត។
លោក Shun Yanagisawa អាយុ៣៤ឆ្នាំ ជាអ្នកពន្លត់អគ្គិភ័យ និងជាអ្នកចូលចិត្តជិះកង់មើលទេសភាព ។ លោក Shun Yanagisawa បានប្រាប់ឲ្យដឹងថា រូបលោកបានចាប់ផ្ដើមជិះកង់ចេញពីប្រទេសរបស់ខ្លួន តាំងពីថ្ងៃទី០១ កក្កដា ២០១៥ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ប្រទេសជាច្រើនដូចជា កោះតៃវាន់ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងចុងក្រោយចូលមកដល់ប្រទេសកម្ពុជានេះ ហើយបានស្នាក់នៅនឹងដើរថតរូប នឹងមើលអង្គរវត្តដ៏ល្អឯកគ្មានពីរនៅលើពិភពលោក ព្រមទាំងស្នាក់នៅខេត្តសៀមរាប់រយៈពេល១០ថ្ងៃផងដែរ ទើបបន្តមកភ្នំពេញ នាថ្ងៃទី១៨ កក្កដា ដោយលោកបានមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង៕
មតិយោបល់