ព័ត៌មានបច្ចេកវិទ្យា

Alibaba ច្រានចោលព័ត៌មានជះលុយ វិនិយោគទៅលើក្រុមហ៊ុន Netflix

ចិន៖ ក្រុមហ៊ុន Alibaba Group Holding Inc បាន​ច្រានចោលព័ត៌មានថាខ្លួនគ្រោងចាយលុយយ៉ាងសន្ធឹក​ដើម្បី​វិនិយោគ​ទៅលើក្រុមហ៊ុន​ផ្ដល់សេវាកម្ម​កម្សាន្ត Netflix Inc។

លោក Bob Christie អ្នកនាំពាក្យរបស់​ក្រុមហ៊ុន Alibaba បានថ្លែងប្រាប់សារព័ត៌មាន Reuters នៅថ្ងៃនេះថា ក្រុមហ៊ុន​ Alibaba សុំច្រានចោលព័ត៌មានចចាមអារ៉ាម ដែលបាន​ចេញផ្សាយ​នៅលើបណ្ដាញអនឡាញ ដោយបានលើកឡើងថា Alibaba គ្រោងវិនិយោគទៅលើក្រុមហ៊ុនអាមេរិក Netflix។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីក្រុមហ៊ុន Alibaba ចេញលក់ IPO នៅអាមេរិក ទទួលបាន ២៥ពាន់លានដុល្លារ​អាមេរិក កាលពីឆ្នាំ២០១៤មក ក្រុមហ៊ុនយក្សចិនមួយនេះ បានចំណាយលុយវិនិយោគ ក៏ដូចជាទិញក្រុមហ៊ុនតូចៗជាច្រើន ដើម្បី​ពង្រីកប្រាក់ចំណូល និងទីផ្សារ៕

Netflix

មតិយោបល់