ប៉ូលិសនីហ្សេរីយ៉ាបាននិយាយថា បុរសម្នាក់ត្រូវបាបងថ្លៃរបស់ខ្លួនចាក់នឹងកាំបិទ ដោយសារតែគាត់បដិសេធមិនព្រមរួមរ័ក្សជាមួយនាង។ ជនរងគ្រោះលោក Christiana Otega វ័យ ២៤ ឆ្នាំត្រូវបងថ្លៃចាក់មួយកាំបិទចំដៃខាងស្តាំ។ តាមការស៊ីបអង្កេតជំហ៊ានដំបូងរបស់ប៉ូលិសបានរកឃើញថា ជនសង្ស័យ (បងថ្លៃ)ស្នាក់នៅជាមួយនឹងជនរងគ្រោះ ដើម្បីជួយមើលថែក្មួយរបស់ខ្លួនដែលទើបនឹងកើត។ នៅពេលដែលប្រពន្ធរបស់ជនរងគ្រោះបាននាំទារកទៅជួបគ្រូពេទ្យតែម្នាក់ឯង បងថ្លៃដែលជាជនដៃដល់រូបនោះបានមករកប្អូនថ្លៃរបស់ខ្លួន។ ជនរងគ្រោះបានព្យាយាមនៅឲ្យឆ្ងាយពីបងថ្លៃរបស់ខ្លួន រហូតដល់ទ្រាំមិនបានគាត់ក៏បានទះជនសង្ស័យមួយកំផ្លៀង ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង បានរត់ទៅផ្ទះបាយកាន់កាំបិទមកចាក់ទៅលើជនរងគ្រោះមួយកាំបិទចំដៃខាងស្តាំរបស់គាត់។ ក្រោយពេលប៉ូលិសចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពចំពោះការចោទប្រកាន់នេះ ហើយតុលាការបានសម្រេចចិត្តឲ្យនាងបង់ប្រាក់ដើម្បីនៅក្រៅឃុំជាបណ្តោះអាសន្នមុននឹងឡើងសវនាការ៕
មតិយោបល់