មណ្ឌលគិរី៖ ម៉ដំរីម្នាក់ជាជនជាតិព្នងបានបាត់ខ្លួននៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរយៈពេល៤ថ្ងៃហើយ គ្រាដែលគាត់ចេញទៅឃ្វាលដំរីក្នុងព្រៃនៅព្រឹកថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៤ត្រុវបានក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាតាមរកឃើញគឺស្លាប់កណ្តាលព្រៃក្បែរអូរផ្លាយក្បែរផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា ។
បើតាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុពោលគឺ នៅ០៩ ខែធ្នូ ឆ្នាំ២០១៤ប្តីរបសគាត់បាននាំយកដំរីទៅឃ្វាលក្នុងព្រៃដូចសព្វមួយដងប៉ុន្តែថ្ងៃមុន១ថ្ងៃរឺ២ថ្ងៃគាត់បានត្រឡប់មកផ្ទះវិញតែថ្ងៃនេះគឺគាត់បានបាត់ខ្លួនរហូត តាំងពីថ្ងៃ ទី៩ ខែធ្នូឆ្នាំ២០១៤បាត់យូយ៉ាងនេះ ក៍ពួកគាត់ជាក្រុមគ្រួសារនិងអ្នកជិតខាងជាច្រើននាក់បាននាំគ្នាតាមរក ក៍ស្រាប់តែប្រទះឃើញ(សព)ដេកស្លាប់នៅក្បែរ អូរផ្លាយចំង៉ាយពីផ្លូវប្រហែល២០ម៉ែត្រ។សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ ជ្រើយ ប្លេវ ភេទប្រុសអាយុ៥៥ឆ្នាំជនជាតិព្នង រស់នៅភូមិ ពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សមត្ថកិច្ចបានសន្និដ្ឋានថា ស្លាប់ដោយសារ ខ្យល់គ ដាច់អាហារយូរពេក ហើយនៅក្បែរសពគេឃើញមានដបស្រា សពខាងលើបើតាមការបញ្ជាក់ពីសមត្ថកិច្ចត្រូវបានរកឃើញនៅម៉ោង ១១.០០ នាទីថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៤។បច្ចុប្បន្ន សព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់