ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ២នាក់ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ ករណីបាត់រថយន្ត

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឹង មួយហួង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទលេខ១២៨ ផ្លូវ៤៥០ ក្រុម១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ថាបានបាត់រថយន្ត១គ្រឿងម៉ាកតូយូតា ព្រូស ពណ៌ស លេខតួ JTDKB20U667531463 លេខម៉ាស៊ីន1NZU079537 ផ្លាកលេខ ភ្នំពេញ 2AO-7613 នៅចំនុណលើចិញ្ចើមផ្លូវ លេខ៤៥០ មុខផ្ទះខាងលើ ។ ដោយឆែកមើលតាមកាម៉ារ៉ាសុវត្ថភាពឃើញជនសង្ស័យចំនួនប្រហែល២នាក់ មិនស្គាល់អត្តសញ្ញាណជិះរថយន្ត១គ្រឿង ម៉ាកTOYOTAព្រូសពណ៌ស្ក មិនស្គាល់ស្លាកលេខមកធ្វើសកម្មភាពលួចយករថយន្តរបស់គាត់ចេញទៅបាត់ ។

ក្រោយពីបានទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ សហការជាមួយកម្លាំងជំនាញខណ្ឌចម្ការមន និង កម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះឆែកកាម៉ារ៉ាសុវត្តភាពនៅជុំវិញកន្លែងកើតហេតុ ក៍កំណត់បានមុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង០០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើការឃាត់ខ្លួនបានជនសង្ស័ចំនួនពីរ នាក់ ។

ជនសង្ស័យទី១មានឈ្មោះ ឆាយ ម៉ងទីន ភេប្រុសអាយុ២៧ឆ្នាំ ខ្មែរ មានទីលំនៅមិនពិតប្រាកដ។
ជនសង្ស័យទី២ មានឈ្មោះ បាន ប៊ន ភេប្រុស អាយុ២៧ឆ្នាំខ្មែរ មានទីលំនៅមិនពិតប្រាកដ នៅចំនុណបុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ចាប់យកវត្ថុតាងរថយន្តបាន២គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស និងពណ៌ស្ក ដែលជនសង្ស័យលួចបាននោះមកវិញ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ និង វត្ថុតាងរថយន្តទាំពីគ្រឿង មានផ្លាកលេខដូចក្នុងរូបថត បាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

 

មតិយោបល់