ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាស លោកឧត្តមសេនីយ៍ទោ ស ថេង ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវចូលនិវត្តន៍។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី អតីតស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្អាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕
មតិយោបល់