ព័ត៌មានជាតិ

បុរសម្នាក់ត្រូវទូឈើដួលសង្កត់បែកក្បាលស្លាប់ភ្លាមៗ នៅខេត្តរតនគិរី

រតនគិរី: នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់សង្គម (ទូឈើដួលសង្កត់) បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់ ស្ថិតក្នុងផ្ទះជនរងគ្រោះ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេតរតនគិរី ។

ជនរងគ្រោះឈ្មោះ ហេង នូវ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះបានយកះង្រឹងចងជាប់នឹងទូឈើ ហើយក៏បានដេកបណ្តាលឲ្យទូដួលសង្កត់លើ បែកក្បាលស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។

បច្ចប្បន្នជំនាញអធិការ និងកម្លាំងប៉ុស្តិ៍បាតាង បានធ្វើការត្រួតពិនិត្យនឹងប្រគល់សាកសពជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់