ព័ត៌មានជាតិ

រថយន្តមួយគ្រឿងត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញត្រាំទឹកប្រឡាយភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: រថយន្តមួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្លាក់ត្រាំទឹកប្រឡាយ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលារំលងអាធ្រាតឈានចូនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ4 ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងបានឲ្យដឹងថា រថយន្តខាងលើម៉ាក មីស្ស៊ូប៊ីស៊ី ពាក់ស្លាកលេខ ស្វាយរៀង 2A-0581 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុមិនដឹងថា អ្នកបើកបរងងុយគេង ឬក៏យ៉ាងណាទើបបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលក្នុងទឹកប្រឡាយ
ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តក៏បានបើកទ្វារចាកចេញពីកន្លែងកើតហេតុ រហូតមកដល់ព្រឹកថ្ងៃដដែលមិនទាន់ ឃើញម្ចាស់ទៅស្ទូចរថយន្តយកទៅជួសជុលនៅឡើយទេ៕

មតិយោបល់