ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ល្បិចថ្មីទៀតហើយ ចោរស៊េរីឆ្នាំ២០២០ បន្លំធ្វើម្ចាស់ផ្ទះសំណាក់ សុំសោភ្ញៀវរយ៉ែរថយន្តរៀប រួចបើកទៅបាត់

តាកែវ: នៅវេលាម៉ោងចន្លោះប្រហែល ៩ ដល់ម៉ោង ១១ យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ មានករណីបន្លំយករថយន្តមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល។

រថយន្តខាងលើម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជារបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានមកស្នាក់នៅផ្ទះសំណាក់ខាងលើ ។

មូលហេតុ៖ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ។ លុះដល់វេលាម៉ោង ២៣ និង១០ នាទី ទើបដឹងថា បាត់រថយន្ត។

ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់