ព័ត៌មានជាតិ

Apple សារភាពថា ពិត​ជា​ចាប់អារម្មណ៍​លើ​ការផលិត​ទូរទស្សន៍​

Apple Watch ជា​ផលិតផល​ថ្មី​របស់ Apple ដែល​ទើបតែ​បង្ហាញ​កាលពី​ថ្ងៃ​ទី​០៩​ខែកញ្ញា​កន្លងទៅនេះ ហើយ​នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ បន្ទាប់​ពី​វា​បាន​លេចឮ​ដំណឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​
appleevent_0171
​ពាក់ព័ន្ធ​នឹង​ការ​បញ្ហា​វត្តមាន Apple Watch នេះ លោក Tim Cook នាយក​ប្រតិបត្តិ Apple បាន​បង្ហើប​ឲ្យដឹង​ជា​សាធារណៈ​ថា នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល Apple កំពុង​ផលិត និង​គ្មាន​នរណា​ម្នាក់​ដឹង​។ លោក Cook បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ពិធីករ Charlie Rose របស់​បណ្តាញ​ទូរទស្សន៍ PBS អាមេរិក ថា Apple មាន​ការចាប់អារម្មណ៍​ទៅលើ​ការផលិត​ទូរទស្សន៍ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា វា​ជា​ផលិតផល​មួយ​ដែល​កំពុង​តែ​ផលិត ឬ Apple មិន​ផលិត​ទូរទស្សន៍​នោះ​ទេ គ្រាន់តែ​បញ្ជាក់ថា វា​ជា​ផលិតផល​ដែល Apple ចាប់អារម្មណ៍​៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់