ព័ត៌មានជាតិ

តំបន់អាងទឹកតាម៉ុក ស្ថានភាពកម្ពស់ទឹក ហក់ទ្បើងលើសប្រកាសឲ្យប្រុងប្រយ័ត្ន

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦ និង៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹក ក្នុងអាង ៣,៩៥ម៉ែត្រ។

-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ ដោយប្រការណាមួយជាយថាហេតុ៕

មតិយោបល់