ព័ត៌មានជាតិ

មន្ត្រីរាជការម្នាក់ ត្រទ្បប់ពីស្រុកកំណើតមកផ្ទះវិញ ត្រូវចោរគាស់ផ្ទះលួចទ្រសម្បត្តិ

កណ្ដាលៈ កាលពីវេលាម៉ោង ១៨ និង៣៧នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលេខ១០ ផ្ទះលេខ១០២ ក្នុងបុរីពិភពថ្មី២ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានករណីអំពើលួច (គាស់ផ្ទះ)។

ជនរងគ្រោះឈ្មោះ ម៉ី មិថុនា ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មន្ត្រីរាជការ។ ចំណែកជនសង្ស័យ
មិនស្គាល់អត្តសញ្ញាណ។

សម្ភារបាត់បង់៖
-លុយ ១០០$ដុល្លារ
-នាឡិកាដៃ២ ។

ដំណើររឿង៖ ពេលជនរងគ្រោះ បានត្រទ្បប់ពីស្រុកកំណើត នៅខេត្តតាកែវ មកដល់បានចូលលេងផ្ទះម្តាយ ដែលនៅពិភពថ្មី២ ផ្លូវលេខ៩ ផ្ទះនៅជិតគ្នា លុះប្រហែលម៉ោងខាងលើ បានដើរទៅមើលផ្ទះជុំវិញ ស្រាប់តែជនរងគ្រោះឃើញ មានគាស់បង្អួចចូល និងមានស្នាមមនុស្សចូលតាមប្រឡោះរនាំងដែករបង ខាងក្រោយ រួចបានដើរទៅផ្ទះម្តាយវិញ ប្រាប់បងប្អូនថា មានចោរចូលផ្ទះ រួចក៏បានទៅប្រាប់សន្តិសុខយាមបុរី ឲ្យជួយមកមើល និងប្តឹងសមត្ថកិច្ច ចុះត្រួតពិនិត្យ ទើបដឹងថា បាត់បង់ទ្រព្យសម្បត្តិមួយចំនួនខាងលើ។

បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់