អេស្ប៉ាញ៖ក្លិប Bacelona បានវិលមករកសភាពដើមវិញហើយ បន្ទាប់ពីភាពចលាចល នៅសប្តាហ៍កន្លងទៅបន្ទាប់ពីការលាលែងតំណែង របស់ មេធំ ក្លិបមួយនេះលោក Sandro Rosell ដោយការលាលែងតំណែងនេះ ជាប់ពាក់ព័ទ្ធនឹងវិបត្តិហិរញ្ញវត្ថុ ទៅលើការទិញកីឡាករ Neymar ។
ក្រោយភ្លៀវពិតជាមេឃស្រឡះមែន សម្រាប់ Bacelona ដោយ បានវិលមកកាន់ កំពូលតារាងសារជាថ្មី ក្នុងក្របខណ្ឌអេស្ប៉ាញ Primera Division ដោយបំបាក់ក្លិប Malaga កាលពីថ្ងៃទី ២៦ ខែ មករា ម្សិលមិញនេះ។
គ្រាប់បាល់ដែលធ្វើឲ្យ Bacelona ឡើងគ្រប់គ្រងតារាសារជាថ្មី ដោយការស្វែងរកគ្រាប់បាល់តំបូងនៅនាទី ៤០របស់កីឡាករ Pique , Pedro នៅនាទី ៥៥ និង Sanchez នៅនាទី ៦១ ។
សូមបញ្ជាក់ផងដែរថា សម្រាប់ ២១ ប្រកួតមកនេះ ក្លិប Bacelona មានពិន្ទុ ៥៤ ដោយស្មើនិង ក្លិប Atletico Madrid ខណៈដែល ក្លិប Real Madrid ចាញ់ពិន្ទុ មួយ នោះគឺ ៥៣ ពិន្ទុ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់