ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២នេះ មានសេចក្តីជូនដំណឹងមួយ ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មូលហេតុករណីខាងលើនេះ មន្រ្តីបច្ចេកទេសធ្វើការជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ110មម ។ ចំពោះទីតាំងស្ថិតនៅលើផ្លូវលេខ២៨៣ និងផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន នៅលើផ្លូវលេខ២៨៣ ចាប់ពីត្រង់ចំណុចផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯរយៈពេលគឺនៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង១៤និង៤០នាទីរសៀល រហូតទៅដល់បញ្ចប់កាជួសជុល រួចរាល់ជាស្ថាពរ ៕
មតិយោបល់