ខេត្តព្រះសីហនុ៖រហូតមកដល់ពេលនេះបើទោះជាថ្ងៃឱសានវាទរយៈពេល១ខែនែការកំណត់រុះរើសំណង់ធំចំនូន៣កន្លែងនៅតំបន់អូរត្រេះ របស់អជ្ញាធរខេត្តព្រះសីហនុត្រូវបានបញ្ចប់ហើយក៍ដោយប៉ុន្តែរជាលទ្ធផលក្នុងចំណោមសំណង់ទាំងបីនោះគេសង្កេតឃើញថាសំណង់ចំនូន២កន្លែងត្រូវបានធ្វើការវាយកំទេចចោលជិតរូចរាល់ហើយគឺនៅសល់តែសំណង់របស់លោកប៉ាល សុក្រមិនា តែមួយគត់ដែលគេអះអាងថាមានមន្ត្រីថ្នាក់ធំនៅពីរក្រោយខ្នងនោះនៅមិនធ្វើការរុះរើរឬវាយកំទេចចោលចំណុចផ្នែកសំណង់ដែលសាងសង់ល្មើសច្បាប់របស់ខ្លូននៅឡើយទេសូម្បីតែបន្តិចក៍គ្មានដែរ។តែផ្ទុយទៅវិញសកម្មភាពនែការសាងសង់មួយនេះនៅតែបន្តទៅមុខយ៉ាងរលូនដដែលជាដដែលហាក់បីដូចជាមិនមានការខ្វាយខ្វល់អ្វីទាំងអស់។
.ជុំវិញបញ្ហារនិងសំណង់របស់ឈ្មោះប៉ាល សុក្រមិនា នេះប្រជាពលរដ្ឋរស់នៅតំបន់អូរត្រេះបាននិយាយថាជារឿងពូកគេតែងតែបានឮក្រុមជាងសំណង់ដែលកំពង់ធ្វើការសាងសង់នៅទីនោះបាននិយយាបែបអូតអាងថាពូកគេមិនខ្វាយខ្វល់និងការហាមឃាត់របស់មន្ត្រីអជ្ញាធរខេត្តនោះទេដោយបញ្ហារឈប់ធ្វើការសាងសង់ឬមិនឈប់សំខាន់នៅលើម្ចាស់ផ្ទះពូកគេឲ្យឈប់បានពូកគេឈប់តែបើម្ចាស់ផ្ទះមិនឲ្យឈប់ពូកគេមិនឈប់ដាច់ខាត។សម្តីប៉ុន្មានម៉ាត់របស់ក្រុមជាងសំណង់ទាំងនោះស្តាប់ដូចជាមានការចាប់អារម្មខ្លាំងណាស់ដោយគេមិនដឹងថាម្ចាស់ផ្ទះមួយនេះគាត់មានឥទ្ធិពលប៉ុណ្ណានោះទេទើបក្រុមជាងសំណង់គេហាននិយាយអូតអាងបែបនេះ។ដោយឡែកលោកប៉ាល សុក្រមិនា ជាម្ចាស់សំណង់ខាងលើនេះមិនអាចធ្វើការទំនាក់ទំនងសូមធ្វើការបំភ្លឺបានទេដោយសូម្បីតែលេខទូរសព្ទ័របស់លោក សុក្រមិនា ក្រុមអ្នកសាពត៏មានព្យាយាមសុំពីក្រុមជាងសំណង់ក៍ដូចជាមេការនៅទីនោះក៍ពូកគេឆ្លើថាឥតស្គាល់ដែរ។
.លោកឈិត សុខុន អភិបាលខេត្តព្រះសីហនុៈពាក់ពន្ធ័និងសំណង់ល្មើសច្បាប់ទាំង៣ទីតាំងខាងលើនេះលោកបានធ្វើការបញ្ជាក់ពីរជំហររបស់លោកនៅចំពោះមុខមន្ត្រីក្រោមឧវាទថាលោកមិនរាថយទេចំពោះការអនុវត្តន៍ច្បាប់ទៅលើសំណង់ណាដែលសាងសង់ល្មើសច្បាប់បើទោះជាម្ចាស់សំណង់ទាំងនោះមានលុយមានអំណាចបុណ្យសក្ក័ធំប៉ុណ្ណាក៍ដោយហើយចំពោះវប្បធម៏ឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលូយដែលបង្ករផលប៉ះពាលដល់ការអភិវឌ្ឍន៍សង្គមជាតិលោកនិងលុបបំបាត់ចោលឲ្យអស់ដ៍រាបណាលោកនៅជាថ្នាក់ដឹកនាំអជ្ញាធរខេត្តព្រះសីហនុពោលគឺអ្វីៗដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់ត្រូវតែបោសសំអាតឲ្យអស់។
.គូរបញ្ជាក់ផងដែរថាសំណង់ចំនូន៣ទីតាំងក្នុងតំបន់ឆ្នេរអូរត្រេះស្ថិតនៅក្នុងភូមិលេខ៦សង្កាត់លេខ៤ក្រុងព្រះសីហនុដែលអជ្ញាធរខេត្តតំរូវឲ្យធ្វើការុះរើក្រោយពីមន្ត្រីជំនាញធ្វើការអះអាងថាបានសាងសង់ល្មើសច្បាប់រំលោភបំពានដីចំណីព្រែកនិងដីចំណីរផ្លូវសាធារណៈខាងលើនោះរូមមានទី១សំណង់បែបផ្ទះសំណាក់របស់លោក ខាតប៊ុនណា មន្ត្រីសុរិយោដីខេត្ត(បានធ្វើការវាយកំទេចចោលរូចរាល់អស់ហើយ)ទី២សំណង់ផ្ទះសំណាក់របស់លោកស្រី កែវ វត្តី ហៅសំណង់ GBT (កំពង់ធ្វើការវាយកំទេចចោលបណ្តើរៗជិតរូចរាល់ហើយ)គឺវាយកំទេចចោលសំណងផ្នែកខាងក្រោយប្រវែង៨ម៉ែត្រគំនាតពីម៉ាតព្រែក។ដោយឡែកសំរាប់សំណង់របស់ឈ្មោះ ប៉ាល់ សុក្រមិនា វិញបើគីតចាប់ពីរថ្ងៃជូនដំណឹង(២៩ខែសីហាឆ្នាំ២០១៤)របស់សាលាខេត្តព្រះសីហនុបញ្ជារឲ្យធ្វើការរុះរហូតមកដល់ថ្ងៃទី(៣០ខែកញ្ញាឆ្នាំ២០១៤)នេះមានរយៈពេលជាងមួយខែហូសកំណត់ឧសានវាទទៅហើយ ប៉ុន្តែរសំណង់របស់គាត់នៅមិនទាន់ធ្វើការរុះរើនៅឡើយទេ៕
មតិយោបល់