ភ្នំពេញៈ តាមការជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីបានឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ភ្លើងចាប់ពី LBS ខាងមុខកាស៊ីណូ ហេងហេង រហូតដល់ប៉ុស្ដិ៍០១៨ ក្នុងឃុំត្រពាំងផ្លុង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ការផ្ដាច់ភ្លើងបណ្តោះអាសន្ននេះ នឹងធ្វើឡើងនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៣៖០០នាទី ដល់ម៉ោង៥៖០០នាទីរសៀល ដើម្បីឲ្យអគ្គិសនីកំពង់ចាម សាខាពញាក្រែក ភ្ជាប់ចរន្តចូលត្រង់ស្វូរម៉ាទ័រនៅភូមិត្រពាំងព្រីង ប៉ុស្តិ៍០៤៩ និងនៅភូមិត្រពាំងផ្លុងប៉ុស្តិ៍០៥១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បញ្ជាក់ អគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់