ព័ត៌មានជាតិ

បាត់រថយន្តនៅសៀមរាបប្រទះឃេីញនៅភ្នំពេញ ជនសង្ស័យបេីករត់មិនរួចចុះគេចខ្លួនបាត់

ភ្នំពេញ: រថយន្ត ម៉ាកលុចសុីសពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងត្រូវបានជនសង្ស័យលួចចេញពីសណ្ឋាគារមួយក្នុងខេត្តសៀមរាបស្រាប់តែតៃកុងរថយន្តប្រទះឃេីញឃាត់ឱ្យឈប់តែមិនព្រមឈប់បេីកគេចខ្លួនទៅបុករថយន្តផ្សេងទៀតទៅលែងរួចជនសង្ស័យចុះគេចខ្លួនបាត់ស្រមោល។

 

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ស្ថិតតាមបណ្តោយផ្លូវ១០៥ សង្កាត់ទទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្អូនប្រុសឈ្មោះឆន ដារា ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលជាអ្នកបេីករថយន្ត ខាងលេីឱ្យដឹងថារថយន្តដែលគាត់ជិះហេីយជនសង្ស័យនេះម៉ាកលុចសុីសពណ៌សពាក់ពាក់ស្លាកលេខខេមរ:ភូមិន្ទ៨៧៥២។

ប្រភព ដដែលឱ្យដឹងថាគាត់បានជិះរថយន្តខាងនេះទៅប្រកួតបាល់ដែលរថយន្តនេះជារថយន្តអង្គភាពរបស់ប៉ាគាត់ទៅខេត្តសៀមរាបដោយចូលសណ្ឋាគារមួយនៅក្បែរផាប់ត្រីតកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ខណពេលគាត់គេងលង់លក់ក្នុងដំណេកជនសង្ស័យបានលួចថយន្តនេះបាត់រហូតមកដល់រសៀលថ្ងៃទី២៥ ខែកញ្ញា នេះទេីបមានគេស្គាល់រថយន្តខាងលេីបានប្រាប់គាត់ថារថយន្តនេះកំពុងចូលកន្លែងលាងរថយន្តមួយកន្លែងហេីយគាត់ក៏ប្រញ៉ាប់មកមេីលទេីបដឹងថាជារថយន្តដែលត្រូវចោរលួចនៅខេត្តសៀមរាបប្រាកដមែន។

នៅក្នុងករណីនេះខណ:ដែលមានការផ្អេីលឆោឡោនោះជនសង្ស័យដែលមានតែម្នាក់ឯងភ័យស្លន់ស្លោបេីករថយន្តចេញពីកន្លែងកេីតហេតុបានបន្តិចក៏ទៅបុករថយន្តផ្សេងទៀតទៅលែងរួចក៏ចុះពីលេីរថយន្តគេចខ្លួនបាត់ស្រមោលដោយដុវត្ថិភាពបន្សល់ទុកតែរថយន្តនៅលេីផ្លូវ។

ក្រោយពីកេីតហេតុជនរងគ្រោះបានយករថយន្តចេញពីកន្លែងកេីតហេតុដេីម្បីទៅជួសជុល៕

 

មតិយោបល់