ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

Apple គ្រោងនឹងបង្ហាញនាឡិកាដៃឆ្លាតវៃជំនាន់ថ្មី អស្ចារ្យជាងមុន

អាមេរិក: លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីមកពីស្ថាប័នវិភាគទិន្នន័យ KGI analyst នៅថ្ងៃនេះ បានអះអាងថា ក្រុមហ៊ុន Apple នឹងបង្ហាញវត្តមាននាឡិការដៃឆ្លាតចំនួន ២ម៉ូដែលផ្សេងគ្នានៅក្នុងឆ្នាំនេះ ដើម្បីវាយលុយទីផ្សារនាឡិកាដៃម្ដងទៀត បន្ទាប់ពីម៉ូដែលមុនមិនសូវទទួលបានប្រជាប្រិយភាព។

លោក Kuo បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានធ្វើការ Update ទៅលើនាឡិកាដៃ iWatch ម៉ូដែលមុន ដើម្បីច្នៃចេញជាម៉ូដែលថ្មី រួមជាមួយនឹងលក្ខណ:ពិសេសយ៉ាងសម្បូរបែប ដោយក្នុងនោះវាមានលក្ខណ: ធ្ងន់នឹងទឹក បានយូរជាងម៉ូដែលមុន។

អ្នកវិភាគទាក់ទងនឹងក្រុមហ៊ុន Apple រូបនេះ មិនបានអះអាងថា iWatch ថ្មីនឹងបង្ហាញខ្លួន នៅខែក្រោយ ជាមួយនឹង iPhone ជំនាន់ថ្មីឡើយ ប៉ុន្តែលោកបញ្ជាក់ថា វានឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ៕

photo_2016-08-08_17-58-01

មតិយោបល់