កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះ ចំណុចបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះត្រូវជាកូនចុងឈ្មោះ ក .ខ. ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្តាយបង្កើតឈ្មោះ ស.ថ. អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង។
ឪពុកបង្កើតឈ្មោះ ស. តា អាយុ២៨ឆ្នាំ (លែងលះគ្នា)។ ជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ សុ.ពិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ១-ខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹក ពណ៌ក្រហម ក្រម៉ៅ ចំនួនមួយ។ ២-ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។
កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះ សេង ជូអេង អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញជនរងគ្រោះ ដែលត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៌ក្រម៉ៅ ជាប់ខោលីអូ និងហើយមានអាការស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញ ឃើញមានទឹកពណ៌ស ជាប់ប្រដាប់ភេទរាងជាខ្ទុះ ពេលនោះគាត់ក៏បានសាកសួរក្មួយថា មានរឿងអ្វីកើតឡើងចំពោះក្មួយ នរណាធ្វើបាបក្មួយ? ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ភេទរបស់នាង បណ្តាលឲ្យចេញឈាម ហើយឈឺផ្សារខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន។
ក្រោយទទួលបានព័ត៌មាននេះភ្លាម ម្តាយមីងនិងយាយរបស់ជនរងគ្រោះ បានសាកសួរម្តាយរបស់ជនរងគ្រោះតែម្តាយជនរងគ្រោះ បានជេរស្តីឲ្យពួកគាត់ថាកុំឲ្យជឿជនរងគ្រោះ វាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ ។ ក្រោយមកដោយមិនអស់ចិត្ត ម្តាយមីងនិងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលតាខ្មៅរួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជនសង្ស័យ ដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់