ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ដោយសារខ្យល់ព្យុះទី ៥ ឈ្មោះ អូមេស៍ (OMAIS) និងសម្ពាធទាបសកម្ម មានកម្លាំងស្រូបខ្លាំង បានធ្វើឲ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលបន្តិច។
យោងតាមព្យាករណ៍ឃើញថា តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង និងព្រះសីហនុ ភ្លៀងនៅតែបន្តធ្លាក់ ជោកជាំ ហើយចំណែកឯរាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ កណ្ដាល កំពត ព្រៃវែង អាចនឹងមានភ្លៀងធ្លាក់តិចតួច ក្នុងនោះបណ្ដាលខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យមទៅបង្គួរ។
ស្ថានភាពនេះ អាចនឹងកើតមាន រហូតដល់សប្ដាហ៍នេះ៕

មតិយោបល់