ព័ត៌មានជាតិ

បុគ្គលិកធនាគារស្ថាបនា និង បុគ្គលិកក្រុមហ៊ុនម៉ែកហ្វូន ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៦

កំពង់ធំៈ កាលពីវេលាម៉ោង១៦និង២៤នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ២គ្រឿង បណ្តាលឲ្យបុរស២ម្នាក់ស្លាប់ និងរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីទ្បូម៉ែត្រលេខ១៦០-១៦១ ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចារចារណ៍ខាងលើនេះ មានម៉ូតូទី១ម៉ាកហុងដា C.125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1GY1948 បើកបរដោយឈ្មោះ ផាន សេរី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកពង់ធំ មុខរបរបុគ្គលិកធនាគារស្ថាបនាសាខាខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ចំណែក
ម៉ូតូទី២ម៉ាក ហុងដា C.125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1D-4747 បើកបរដោយឈ្មោះ ទិត្យថា យូណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ែកហ្វូន (របួសស្រាល) ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង និងភាគីរថយន្តម៉ាក ស៊ីណា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AY.7175 បើកបរដោយឈ្មោះ វុទ្ធី ភេទប្រុស (ក្រោយកើតហេតុរត់គេចខ្លួន) បើកបររថយន្តទិសដៅពីជើងទៅត្បូង ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ផងដែរ ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ពីមូលហេតុថា គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ C.125 ស៊េរីឆ្នាំ២០១៨ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់