បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ខាងលើ ព្រមទាំងដកហូតវត្ថុតាងកាំបិត០១ដើម នៅវេលាម៉ោង១៨និង២៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិខ្លាកូនចាស់/សង្កាត់កំពង់ស្វាយ/ក្រុងសិរីសោភ័ណ/ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុងដើម្បីសួរនាំ។
ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើយោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ ទូច សាមឿន អាយុ៣៨ឆ្នាំ រស់នៅភូមិ/សង្កាត់អូរអំបិល/ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១/- ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ ២/-ឈ្មោះ អ៊ឹង ឌីឌូ (ហាក់) ភេទប្រុស អាយុ១៧ឆ្នាំ និងបក្ខពួកមួយចំនួនទៀត។ ក្រោយពីកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថក្រុងសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងវាយបំផ្លាញ ថែមទាំងដុតម៉ូតូរបស់ជនរងគ្រោះឈ្មោះ គ្រិច ម៉ារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ទ្រី ចាន់សាន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនរបស់ដើមបណ្ដឹងខាងលើ បណ្ដាលឱ្យខូចខាតទាំងស្រុងពិតប្រាកដមែន ក្រោយពីកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថក្រុងសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងវាយបំផ្លាញ ថែមទាំងដុតម៉ូតូរបស់ជនរងគ្រោះឈ្មោះ គ្រិច ម៉ារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ទ្រី ចាន់សាន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនរបស់ដើមបណ្ដឹងខាងលើ បណ្ដាលឱ្យខូចខាតទាំងស្រុងពិតប្រាកដមែន។
សូមបញ្ជាក់ថា ឈ្មោះ ហេង រតនា ក៏មានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តនៅក្លឹបកំសាន្តហ្គោលថោន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ហើយគេចខ្លួនទៅនៅប្រទេសថៃរហូតដល់បច្ចុប្បន្ន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង យោងតាមមានដីការបង្គាប់ឱ្យចាប់ខ្លួនផងនោះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញ អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមក អ.ហ ខេត្ត ចាត់ការបន្ត ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕
មតិយោបល់