ព័ត៌មានជាតិ

Update៖ ប្តីឈ្លោះជាមួយប្រពន្ធ ដេញឲ្យដេកនៅក្រៅបន្ទប់ ស្រាប់តែព្រឹកឡើង ឃើញប្តីចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធ សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ៣៤៦ ជាន់ទី៣ ភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជាវ ចិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ព្រៃលាភ ឃុំអំពង ស្រុកគីរីវង់ ខេត្តតាកែវ ។
ចំណែកប្រពន្ធឈ្មោះ លាត់ គន្ធា អាយុ២៤ឆ្នាំ និងមានកូនស្រីអាយុ១ខួប៣ខែម្នាក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានឈ្លោះគ្នាជាមួយប្រពន្ធ និងបានដេញប្រពន្ធចេញពីបន្ទប់ ទៅដេកជាមួយអ្នកជិតខាង ដោយជនរងគ្រោះបានដេកនៅក្នុងបន្ទប់តែម្នាក់ឯង។

ប្រភពព័ត៌មានបានបន្តថាលុះព្រឹកឡើងប្រពន្ធមកគោះទ្វារ ដើម្បីចូលងូតទឹករៀបចំទៅធ្វើការរោងចក្រ តែប្តីមិនតបតទើបទាញបង្អួចមើលស្រាប់តែឃើញប្តីចងកជាប់និងចំរ៉ឹងបង្អួច ស្លាប់បាត់ទៅហើយបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែននិងប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់