ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនប្រុសស្រី ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ: កាលពីថ្ងៃ២ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីលោកស្នងការ, គណៈបញ្ជាការឯកភាពក្រុង និងមានការសម្រប សម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារញៀន។

ជនសង្ស័យ ៣នាក់៖
១.ឈ្មោះ ស្រ៊ាង ជេស្តា ហៅកណ្តុរ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។
២.ឈ្មោះ គីម សុខចាន់ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម្រើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
៣.ឈ្មោះ នេង ប៊ុននី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ៕

មតិយោបល់