ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ ផន សិលា (ហៅគួក) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅផ្ទះ លេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ,២-ឈ្មោះ ផន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ, ៣-ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ ស្នាកនៅផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់,ទូស័ព្ទចំនួន០១គ្រឿង ,ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០៧, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវបង្ក្រាប មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ ផន សិលា ហៅគួក ភេទប្រុស អាយុ៣០ឆ្នាំ,២-ឈ្មោះ ផន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ,៣-ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ ។
រួចសមត្ថកិច្ចបានធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន០១កញ្ចប់ថង់តូច ដែលជនសង្ស័យ ឈ្មោះ ហេង សម្បត្តិ ទុកនៅលើកន្ទេលក្បែកន្លែងអង្គុយក្នុងបន្ទប់ ទើបសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕
មតិយោបល់