កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃសៅរ៍០១ រោច ខែអស្សុជឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ150A ចន្លោះបង្គោលគីឡូម៉ែត្រលេខ3 /4 ភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ រលប់ អ្នកបើកបរឈ្មោះ ហៃ សារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (មានជាតិស្រវឹង) ។ មានអ្នករួមដំណើរជាមួយឈ្មោះទឺ កល់ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិចាម នៅភូមិ-ឃុំជាមួយគ្នា បើកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត មកដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿងម៉ាក ហាយឡិនឌរ័ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2S 0959 អ្នកបើកបរឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ក្នុងដំណើរច្រាស់ទិសគ្នា ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យរបួសមនុស្សចំនួន០២នាក់ ប្រុសធ្ងន់ម្នាក់ (អ្នកបើកបរម៉ូតូ)និង ខូចខាតរថយន្ត ០១គ្រឿងស្រាល ,ខូចខាតម៉ូតូ ០១គ្រឿងធ្ងន់ ។
មូលហេតុ៖ បណ្ដាលមកពីកត្តា (អ្នកបើកបរម៉ូតូមានជាតិស្រវឹង) ។ ជនរងគ្រោះត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។
ក្រោយកើតហេតុ វត្ថុតាងត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់