ភ្នំពេញ: បុរសម្នាក់ខឹងនិងតូចចិត្តហៅសង្សាររបស់ខ្លួនចូលផ្ទះសំណាក់មិនបាន បែរជាលេបថ្នាំអស់៣បន្ទះប៉ុនប៉ងសម្លាប់ខ្លួនទៅវិញ សំណាងល្អម្ចាស់ផ្ទះឃើញទាន់ ក្នុងសភាពរឹងដៃជើង រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំអន្តរាគមន៍រថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្លះននៅក្បែរខ្លួន ។
តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់ លីនណាអង្គ បានឲ្យដឹងថា ជនរងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាកតាំងពីល្ងាចថ្ងៃទី០៨ ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី០៩ ទៅហើយមិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ ឡើងទៅគោះទ្វារហៅមិនឮសូរឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញជនរងគ្រោះដេកប្រកាច់ សន្លប់បែកពពុះមាត់ រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។
តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ជនរងគ្រោះ ជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបកើតក្តីមួរម៉ៅ តូចចិត្តលេបថ្នាំ ប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបានសម្រេច គេឃើញទាន់ ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ៕







មតិយោបល់