ព័ត៌មានជាតិ

រកឃើញហើយ សាកសពនារីម្នាក់លង់ទឹកស្លាប់ពីម្សិលមិញ

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងនគរបាល១២០នាក់ សហការជាមួយកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋ បាននាំគ្នាស្វែងរកសាកសពលង់ទឹកស្លាប់( ដើរលេងកម្សាន្តហើយដើរលើផ្លូវទឹកហូរ) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី នៅភូមិចំណុចអាងដាច់ កូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ភួង គឹមទៀង ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា កិច្ចប្រតិបត្តិការស្វែងរករបស់សមត្ថកិច្ចបានចាប់ផ្តើមតាំងពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១១និង០៦ នាទី ទើបរកឃើញសាកសព ៕

មតិយោបល់