ព្រះសីហនុៈ យោងតាមផេកប្រជាជន ខេត្តព្រះសីហនុបានឲ្យដឹងថា លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ភ្លៀងបានធ្លាក់ខ្លាំង ធ្វើឲ្យតំបន់ទំនាបតាមឃុំមួយចំនួនជាប់ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ មានការប៉ះពាល់ខ្លះដល់លំនៅដ្ឋានពលរដ្ឋ ។ បើតាមលោកអភិបាលស្រុកបញ្ជាក់ថា តាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត អជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានចុះប្រចាំការ ឃ្លាំមើលតាមចំណុចងាយរងគ្រោះ និងជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់។
ទោះជាយ៉ាងនេះក្តី បើតាមលោកអភិបាលស្រុក មានប្រសាសន៍អះអាងថា គិតត្រឹមមុនថ្ងៃត្រង់ថ្ងៃដដែលនេះ ក្រៅពីទឹកលិចតាមភូមិខ្លះដោយសារលំហូរទឹកភ្លៀង មិនទាន់មានជំនន់ទឹកភ្លៀង ក្នុងស្ថានភាពធ្ងន់ធ្ងរ កើតឡើងក្នុងមូលដ្ឋានឃុំណាមួយនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់