បញ្ហាមុខក្រហម និងឡើងសរសៃ អាចកើតមានដោយសារតែភាពតានតឹង, អតុល្យភាពអ័រម៉ូន, គ្រឿងស្រវឹង, ពន្លឺកាំរស្មី UV និងជាតិកាហ្វេអ៊ីន។ ទាំនេះមិនមែនជាបញ្ហាធម្មតានោះទេ ព្រោះការឡើងកន្ទួលក្រហមនៅលើផ្ទៃមុខ អាចធ្វើការអភិវឌ្ឍកាន់តែខ្លាំង និងក្លាយទៅជាបញ្ហាខុសភាពធ្ងន់ធ្ងរ បើមិនព្រមព្យាបាល។
ប៉ុន្តែកុំភ័យព្រួយចំពោះបញ្ហានេះ អ្នកអាចប្រើប្រាស់ប៉េងប៉ោះខ្ចី ព្រោះវាមានសមត្ថភាពជួយប្រយុទ្ធប្រឆាំងនឹងការកើតឡើងនៃមុខក្រហម ព្រមទាំងមុខឡើងសរសៃបានយ៉ាងពូកែ។
ការអនុវត្តប៉េងប៉ោះខ្ចីនៅលើផ្ទៃមុខ
– អ្វីដែលអ្នកត្រូវធ្វើនោះគឺ ហាន់ប៉េងប៉ោះជាបន្ទះៗ ហើយបិទនៅលើតំបន់ដែលរងនូវផលប៉ះពាល់។
– លាងសម្អាតផ្ទៃមុខចេញ ក្រោយពីទុករយៈពេល ៣នាទី។
– ប្រើក្រែមផ្តល់សំណើមដល់ស្បែក។
– សូមអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ នៅក្នុងរយៈពេល ១០ថ្ងៃអ្នកនឹងឃើញលទ្ធផល៕
មតិយោបល់