ព័ត៌មានជាតិ

រថយន្ត MERCEDES Benz GLS 450 តម្លៃជាងកន្លះលានដុល្លារ បើកគេចរ៉ឺម៉កជ្រុលបុកថ្ម​ពុះចែកទ្រូងផ្លូវ បែកកង់ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្ត MERCEDES Benz GLS 450 តម្លៃជាងកន្លះលានដុល្លារមួយគ្រឿង បើកគេចរ៉ឺម៉កជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បែកកង់មុខម្ខាងខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាក ប្រមាណជា១០០ម៉ែត្រលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្ត MERCEDES Benz GLS 450 ខាងលើមានសពាក់ផ្លាកលេខកម្ពជា LY CHHOY ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តខាងលើបានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបញ្ច្រាសពីជើង​រួចបត់ឆ្លងផ្លូវ​ដែលជាហេតុធ្វើឱ្យរថយន្តអកហ្សើគេចម៉ូតូសណ្តោងរ៉ឺម៉​ក៏ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ​បណ្តាលវេក្បាលនាគ មកទិសខាងលិច​ឆែបតិចតួច​​ ដោយឡែករថយន្តបង្កបានដាច់កង់មុខ​ ផ្នែកខាងឆ្វេង ខ្ទាតចេញពីរថយន្ត និងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ។

រថយន្តខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅមួយរូបប្រាប់អ្នកសារព័ត៌មានថា វាមានតម្លៃជាងកន្លះលានដុល្លារ​ហើយរថយន្តនេះទើបតែទិញប្រើប្រាស់ក្នុងរយៈពេលថ្មីៗនេះប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចរាចរណ៍ ខណ្ឌឫស្សីកែវ បានប្រគល់ករណីខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់