ព័ត៌មានជាតិ

អាសូរណាស់! មេធាវីម្នាក់ជិតដល់ថ្ងៃចូលរោងការហើយ មានអាការៈមិនស្រួលខ្លួន មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់មានអាយុ ៤២ឆ្នាំ មុខរបរ ជាមេធាវី រស់នៅខេត្តសៀមរាប បាន មកព្យាបាលនៅមន្ទីរសម្រាកព្យាបាល លី ស្រីវីណា LY SREY VYNA CLINIC ស្ថិតតាមបណ្ដោយផ្លូវលេខ១៦៣កែង៤៧២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់ ហើយជនរងគ្រោះក៏ជិតដល់ថ្ងៃរៀបការ ខែធ្នូខាងមុខនេះ និងបានបោះធៀបរួចរាល់ផងដែរ។

ក្រោយសមត្ថកិច្ចត្រួតពិនិត្យកោសល្យវិច័យ រួចសពជនរងគ្រោះ ត្រូវបានដឹកចេញពីមន្ទីរពេទ្យ ដើម្បីយកទៅតម្កល់ និងធ្វើបុណ្យតាមប្រពៃណី នៅវត្តសំពៅមាស ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

មតិយោបល់