ព័ត៌មានជាតិ

ព័ត៌មានត្រូវដឹង! សូមរកផ្លូវវាងជាបណ្ដោះអាសន្ន អ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ផ្លូវជាតិលេខ៤១ ខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោយជំនន់ទឹកភ្លៀង សូមពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤១ សូមមេត្ដារកផ្លូវវាងជាបណ្ដោះអាសន្ន ចេញផ្សាយ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០

រដ្ឋបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងថា ក្រោយជំនន់ទឹកភ្លៀងប៉ុន្មានថៃ្ងកន្លងមកនេះ ផ្លូវជាតិលេខ៤១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការជួសជុលបន្ទាន់។

អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋ សាធារណ:ជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់ខេត្ដផ្សេងៗ ឬឆ្ពោះមក រាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋ មេត្តារកផ្លូវវាងផ្សេង ជៀសវាង ការកកស្ទះចរាចរណ៍ និងខាតពេលវេលា ក្នុងការធ្វើដំណើរពិសេសបងប្អូន ដែលមានកិច្ចការបន្ទាន់ៗចាំបាច់ គួររកផ្លូវវាងជាបណ្ដោះអាសន្ន សូមការយោគយល់ និងអធ្យាស្រ័យចំពោះបញ្ហាខាងលើនេះ ។

សូមជូនពរពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពក្នុងរយ: ពេលថៃ្ងឈប់សំរាក និងចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕

មតិយោបល់