ព័ត៌មានជាតិ

ទារិកាម្នាក់សំណាងខ្ពស់ ត្រូវបងប្អូប្រជាពលរដ្ឋប្រទះឃើញក្នុងគំនរសម្រាមហើយយកទៅចញ្ចឹម

ភ្នំពេញ: ទារិកាម្នាក់ត្រូវប្រជាពលរដ្ឋប្រះឃើញក្នុងគនរសម្រាមទាំងនៅមានជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកដែលរើសបានមានឈ្មោះ ស្រី ម៉ាច អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុក
ភូមិអូសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទារិការខាងលើមានអាយុប្រហែល ៣ទៅ៥ថ្ងៃ ដែលត្រូវបានម្តាយដែលគ្មានចិត្តមេត្តាសណ្តោសប្រណី យកទៅបោះចោលក្នុងគំនរសម្រាមទាំងព្រឹកព្រលឹម។

ដោយមានការអាណិតអាសូរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ បានជួយឧបត្ថម្ភដូចជាថវិការ និងសម្ភារមួយចំនួន ដើម្បីជួយសម្រួលដល់អ្នកដែលរើសបានទារិកាខាងលើយកទៅចញ្ចឹមបន្ត។

ក្រោយរើសបានភ្លាមក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងយកទារិកាខាងលើទៅសាលាសង្កាត់កាកាបទី២ ដើម្បីធ្វើក្រដាសស្នាមថាពិតជារើសបានពិតប្របាកដ៏មែនមិនបានលួចយកមកពីណាឡើយ បន្ទាប់ពីមានការដឹងឮពីអាជ្ញាធររួចទារិកាខាងលើ ត្រូវបានយកទៅចញ្ចឹមនៅខេត្តកំពង់ធំបន្ត៕

មតិយោបល់