ព័ត៌មានជាតិ

ចាក់ប្រេងដុតស្រមោចបណ្តាលឲ្យឆេះក្រណាត់គ្រវែងត្រូវមនុស្សរបួសធ្ងន់ស្រាល៥នាក់

កំពង់ឆ្នាំង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារបុរសម្នាក់បានយកប្រេងចាក់ដុតសម្លាប់ស្រមោចបណ្តាលឲ្យឆាបឆេះដល់ករណាត់ភ្លាមនោះក៏បានគ្រវែងខ្ទាតទៅប៉ះលើជនរងគ្រោះដែលកំពុងដើរនៅក្បែរនោះតែម្តង។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧និង២០នាទី នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ករណីភ្លើងនេះមិនបណ្តាលឆាបឆេះបំផ្លាញខូចខាតទ្រព្យសម្បត្តិអ្វីទេ។
បន្ទាប់ពីកើតហេតុភ្លាមៗជនររងគ្រោះទាំង៥នាក់ត្រូវបានយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី៕

 

មតិយោបល់